• Cambodia Peace Channel

ប្រធានសហជីព ស្នើឱ្យរដ្ឋាភិបាលពិនិត្យករណីរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី រំលោភសិទ្ធិ និងកេងប្រវ័ញ្ច ទៅលើកម្មករ ដោយសារមានមន្រ្តី មានអំណាចកាងពីក្រោយ

ភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសហជីពកម្មករ នៅថ្ងៃទី១៤ ខែតុលានេះ បានស្នើឱ្យរដ្ឋាភិបាលពិនិត្យករណី រោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី រំលោភសិទ្ធិ និងកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរទៅលើកម្មករកាត់ដែរ។

លោក ប៉ាវ ស៊ីណា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “កម្មរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ( TAIEASY INTERNATIONAL CO.,LTD) ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិសាត់ មិនត្រឹមតែ រំលោភសិទ្ធិកម្មក រធ្ងន់ធ្ងរនោះទេ ថែមទាំង កេងប្រវ័ញ្ច កម្មករនិយោជិតទៀតផង ។ ការដែលថ្នាក់គ្រប់គ្រងក្រុមហ៊ុននេះ ហ៊ាន បំពានច្បាប់យ៉ាងនេះ ក៏ដោយសារតែមានមន្រ្តី មានអំណាចកាងអោយក្រុមហ៊ុននេះ យ៉ាងពេញទំហឹង ។ សូម ប្រមុខរាជរដ្ឋាភិបាល មេត្តាពិនិត្យនិងលប់បំបាត់ វប្បធម៌យកអំណាចទៅកាងអោយក្រុមហ៊ុនពីសំណាក់មន្រ្តី មួយចំនួន ។”

គួរជម្រាបជូនដែរថា ការលើកឡើងរបស់ប្រធានសហជីពកម្មករដូច្នេះ ក្រោយពីមានការតវ៉ាពីកម្មករ កម្មការនីកាត់ដេរ នៅក្នុងក្រុមហ៊ុនកម្មរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ( TAIEASY INTERNATIONAL CO.,LTD) ដែលមានទីតាំងនៅក្នុងស្រុកក្រគរ ខេត្តពោធិសាត់៕