• Cambodia Peace Channel

ព្រះមហាក្សត្រនៃប្រទេសអាប៊ីសាអ៊ូឌីតផ្តល់គ្រឿងបរិក្ខាពេទ្យជិត ៨លានឧបករណ៍វេជ្ជសាស្ត្រជួយដល់ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ប្រទេសម៉ាឡេស៊ី ទទួលអំណោយមនុស្សធម៌ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាសម្ភារៈ និងបរិក្ខាពេទ្យចំនួន ៧,៥៤២,១៧០ ឧបករណ៍វេជ្ជសាស្ត្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ។ នេះបើយោងតាមការបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហីសាមម៉ូឌីន ហូសេន រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី។

ឧបករណ៍វេជ្ជសាស្ត្រទាំងនោះរួមមាន ម៉ាសបាំងមុខចំនួន ៥លានម៉ាស, ម៉ាសបាំងមុខប្រភេទ N95 ចំនួន ១លានម៉ាស, អាវចំនួន ៧៩៤,៨៤០ សម្រាប់, របាំងមុខការពារមុខចំនួន ៣០០ពាន់, ថង់គ្របក្បាលចំនួន ២០០ពាន់សម្រាប់, សម្លៀកបំពាក់ការពារចំនួន ២០០ពាន់ឈុត, ថង់គ្របជើងចំនួន ១០០ពាន់, បំពងខ្យល់ចល័ត ១៥០ និងផ្សេងៗទៀត។

គ្រឿងបរិក្ខាពេទ្យទាំងអស់នេះផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលមនុស្សធម៌ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រ សាល់ ម៉ាន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ទទួលដោយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក ហីសាមម៉ូឌីន ហូសេន។ នេះជាទង្វើមួយគួរឲ្យគោរពបំផុតសម្រាប់អារ៉ាប៊ីសាអ៊ូឌីតដែលតែងចេញមុខជួយដល់បណ្តាប្រទេសនានា ពិសេសក្នុងដំណាក់កាលប្រឆាំងជំងឺកូវីដ-១៩ នេះ។

សូមជម្រាបថា គិតត្រឹមដល់ថ្ងៃទី១៥ ខែឧសភា នេះ ប្រទេសម៉ាឡេស៊ីរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦,៨១៩ករណី អ្នកស្លាប់ដោយសារជំងឺកូវី-១៩ នេះមានចំនួន ១១២ករណី និងអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៥,៣៥១ករណី ខណៈបច្ចុប្បន្ននេះ បាននិងកំពុងរឹតបន្តឹងបម្រាមគោចរនៅឡើយ៕

88