• Cambodia Peace Channel

សម្តេចតេជោ ឲ្យក្រសួងអប់រំពិនិត្យវាយតម្លៃលទ្ធផលប្រលងឆមាសរបស់សិស្ស ដើម្បីកំណត់ ជាប់ ឬធ្លាក់ បាក់ឌុប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ឲ្យស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យវាយតម្លៃលទ្ធផលប្រលងឆមាសរបស់សិស្សថ្នាក់ទី១២ ដើម្បីកំណត់ ជាប់ ឬធ្លាក់ បាក់ឌុបឆ្នាំ២០២០នេះ។

នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ថ្លែងសារពិសេសជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

សម្តេចតេជោ បានបញ្ជាក់ថា ការស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា ពិនិត្យវាយតម្លៃលទ្ធផលប្រលងឆមាសរបស់សិស្សថ្នាក់ទី១២ ដើម្បីកំណត់ ជាប់ ឬធ្លាក់ បាក់ឌុបឆ្នាំ២០២០នេះ គឺដោយសារតែការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មិនទាន់បញ្ចប់នៅឡើយ។

គួរជម្រាបជូនថា បើតាមការគ្រោងទុក ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅបាក់ឌុបឆ្នាំ២០២០ នឹងធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕