• Cambodia Peace Channel

CPC-ទុរេនស្រស់របស់ម៉ាឡេស៊ី និងមានវត្តមានក្នុងទីផ្សារចិននៅឆ្នាំក្រោយ

ភ្នំពេញ÷ទុរេនស្រស់របស់ម៉ាឡេស៊ី និងមានវត្តមានក្នុងទីផ្សារចិននៅឆ្នាំក្រោយ បន្ទាប់ពីថៃ វៀតណាម និងហ្វីលីពី ។

លោក Chan Foong Hin អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីបាននិយាយថា មន្ត្រីជំនាញពាក់ព័ន្ធបានជួបជាមួយគណៈប្រតិភូគយចិនកាលពីថ្ងៃទី៥ ខែតុលា ហើយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចំនួន ៦ចំណុចទាក់ទងនឹងផ្លែទុរេន។

ក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមមានភាគីចិនបានយល់ព្រមក្នុងការពន្លឿនការវាយតម្លៃហានិភ័យនៃទុរេនស្រស់របស់ម៉ាឡេស៊ី ហើយភាគីទាំងពីរនឹងសហការគ្នាដើម្បីលើកកម្ពស់ការងារដាក់ឱ្យនៅដោយឡែកនៃការត្រួតពិនិត្យ។ ក្រសួងកសិកម្មម៉ាឡេស៊ីសង្ឃឹមថា ចិននឹងអនុម័តការនាំចូលទុរេនស្រស់របស់ខ្លួននៅឆ្នាំក្រោយ។

ចិនបាននាំចូលទុរេនកែច្នៃពីម៉ាឡេស៊ីតាំងពីឆ្នាំ ២០១៧ ។ ការទទួលបានអាជ្ញាប័ណ្ណនាំចេញផ្លែឈើស្រស់នឹងជួយម៉ាឡេស៊ីកាន់តែប្រជែងជាមួយថៃ ដែលជាប្រទេសនាំចេញ ៩៩ភាគរយចូលទៅក្នុងទីផ្សាររបស់ចិនតម្លៃ ៤ពាន់លានដុល្លារ។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​ពីរ​ផ្សេង​ទៀត​ក៏​កំពុង​នាំ​ចេញ​ទុរេន​ស្រស់​ទៅចិនដែរគឺ​ហ្វីលីពីន និង​វៀតណាម។

ដោយឡែក លោក Song Seng Wun ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន CGS-CIMB Securities បាននិយាយថា ការមានការផ្គត់ផ្គង់កាន់តែច្រើនពីប្រទេសថ្មីនេះ នឹងជួយទីផ្សារចិនកាន់តែមានស្ថិរភាព ដោយសារតែតម្រូវការនៅតែមានកម្រិតខ្ពស់។ អ្នក​ខ្លះ​ក៏​ទិញ​ផ្លែ​ឈើ​ដ៏​ថ្លៃ​នេះ​ទុក​ជា​កាដូ​ក្នុង​ពេល​ភ្ជាប់​ពាក្យ និង​ពិធី​មង្គលការ។

គួរម្លឹកផងដែរថា ទុរេន​ល្បី​បំផុត​របស់​ម៉ាឡេស៊ី​គឺ​ពូជ Musang King ដែល​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ជនជាតិ​ចិន។ អតិថិជនមួយចំនួនបានប្រដូចវាទៅនឹងទុរេន Hermes ។ លោក Simon Chin ស្ថាបនិកក្រុមហ៊ុននាំចេញរបស់ម៉ាឡេស៊ី Dking បានឲ្យដឹងថា អំណាចទិញរបស់ចិននឹងជួយឱ្យការលក់របស់ក្រុមហ៊ុនកើនឡើងយ៉ាងឆាប់រហ័ស។ លោក​បាន​បន្ត​ថា​៖ បន្ទាប់​ពី​បាន​សាក​ល្បង Musang King ពួក​គេ​នឹង​ស្គាល់​រសជាតិ និង​គុណភាពកាន់តែច្បាស់ ៕