• Cambodia Peace Channel

CPC-ធនាគារពិភពលោករំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើង ៤,៣ ភាគរយនៅឆ្នាំ ២០២៤

ភ្នំពេញ÷ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើង ៤,៣ ភាគរយនៅឆ្នាំ ២០២៤ ក្នុងពេលមានការស្ទុះងើបឡើងវិញជាសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

កំណើននេះគឺខ្ពស់ជាងអត្រាកំណើន ដែលបានព្យាករបន្តិចបន្តួច ដែលមានចំនួន ៣,៩ ភាគរយ សម្រាប់ប្រទេស ម៉ាឡេស៊ីក្នុងឆ្នាំនេះ។ ខណៈឆ្នាំ ២០២២ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៨,៧ ភាគរយ។ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបានធ្លាក់ចុះមកត្រឹម ២,៩ ភាគរយនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣៕