• Cambodia Peace Channel

CPC-បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿងបុក និងអូសជាច្រើនម៉ែត្រត្រងចំណុចផ្លូវបំបែកជាបួន

ភ្នំពេញ៖ យ៉ាងហោចណាស់មានបុរសម្នាក់ បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធម៍ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿងបានបុកជាមួយម៉ូតូពេញត្រងចំណុចផ្លូវបំបែកជាបួនកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៣១៧ កែងផ្លូវ៥៦៦សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សៀងគីមហុង ភេទប្រុស អាយុ២៩ឆ្នាំ រសនៅផ្ទះលេខ១១ ផ្លូវលេខ២៧ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ រូបគាត់បានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឃ្លីកពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ-1DF-5396 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយ ផ្លូវ៥៦៦ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ពេលដែលបម្រុងឆ្លងផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកJeepមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ក្នុងទិសដៅពីរជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យប្លោងបុរសរងគ្រោះបោកក្បាលទៅហ្នឹងបង្គោលស្លាកសញ្ញាបែកខួរស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯម៉ូតូវិញជាប់នៅខាងក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្រ ព្រមទាំងបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀតទើបរថយន្តទៅមុខលែងរួច ហើយភ្លាមនោះដែរក៏មានរថយន្តមួយគ្រឿងទៀតមកដឹកយកអ្នកបើករថយន្តបង្កគេចខ្លួនបាត់ស្រមោលតែម្ដង។

បន្ទាប់ពីកើតរួច សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ ដើម្បីចុះមកវាស់វែង និងធ្វើកំណត់ហេតុ ព្រមទាំងស្ទូចយករថយន្តបង្កខាងលើនិងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក និងម៉ូតូចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕