• Cambodia Peace Channel

CPC-ពលរដ្ឋម្នាក់បានបង្ហោះសារចែករំលែកបទពិសោធន៍ដល់ គូរអាពាហ៍ពិពាហ៍ថ្មី គួរតែពិនិត្យមើល ហាងរៀបចំផ្ការ អោយច្បាស់សិនបើមិនចងខាតបង់ប្រាក់

ភ្នំពេញ៖ថ្មីៗកន្លងមកនេះ មានការចែករំលែកគ្នាយ៉ាងនៅលើបណ្ដាញសង្គម ជុំវិញសំណេររបស់ពលរដ្ឋម្នាក់បានចែករំលែកបទពិសោធន៍ ព្រមទាំង អំពាវនាវដល់ គូរអាពាហ៍ពិពាហ៍ថ្មី គួរតែពិនិត្យមើល ហាងរៀប​ចំផ្ការ អោយច្បាស់សិនបើមិនចងខាតបងប្រាក់ ។

នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Et Chamnan បានបង្ហោះសំណេរភ្ជាប់ជាមួយរូបភាព កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារទាំងស្រុងថា ដំបូងគិតថាមិនចង់ផុសតែគិតឡើងវិញគួរអោយគូអាពាហ៍ពិពាហ៍ថ្មីចាំមុខគាត់ផង បើជួលគាត់អោយធ្វើផ្កាអោយអីសូមប្រុងប្រយ័ត្នផង ខ្ញុំមុនការកក់គាត់575 ជិតដល់ថ្ងៃសុំលុយកក់ថែម200តែខ្ញុំមិនអោយពេលយប់ថ្ងៃរៀបផ្កាសុំខ្ញុំថែម500ដោយខ្ញុំគិតថាគេមកធ្វើហើយក៏អោយទៅ សរុប(1075)តែថ្ងៃមង្គលការខ្ញុំគាត់កូរសាហាវធ្វើផ្កានឹងរូបពិតមិនដូចគ្នាសោះហើយលេសសាហាវទៀតថាពេលថ្ងៃមកធ្វើថែម រៀបចំផ្លូវដើរ ទម្រាំតែនឹងផ្កាបោះអោយខ្ញុំតាមការនិយាយគ្នាដំបូងតែមិនឃើញមកទេ ។

ជាមួយគ្នានេះ ម្ចាស់គណនីខាងលើបានបន្ថែមថា ពន្យាពេលដល់ម៉ោងជិត2ឆាតមិនតបខលមិនលើក អោយខ្ញុំដើររកអ្នកធ្វើថ្មីសឹងមិនទាន់ដើរអង្វរហាងផ្កាគ្មានអ្នកអាចមកធ្វើបានព្រោះជ្រុលម៉ោងពេកគេធ្វើមិនទាន់ សំណាងបានហាងផ្កាមួយគាត់ព្រមទទួលតែល្មមធើ្វហើយម៉ោងជិត7ល្ងាច មិនមែនតែខ្ញុំទេដែរត្រូវគាត់ធ្វើបែបនេះ ៕