• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត TACOMA បើកបុកម៉ូតូពីរគ្រឿងបណ្ដាលអោយមានមនុស្សស្លាប់ និងរបួសថែមទាំងមានជនឆ្លៀតឪកាសលើកយកម៉ូតូជនរងគ្រោះទៅបាត់

ភ្នំពេញ៖ យ៉ាងហោចណាស់មាន បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីពេទ្យចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីត្រូបានរថយន្តបុកពីក្រោយពេញទំហឹង ថែមទាំងមានជនឆ្លៀតឱកាសលើកយកម៉ូតូជនរងគ្រោះមួយគ្រឿងជិះទៅបាត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំណុចលើផ្លូវ៩២កែងផ្លូវ ភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ រស់ កុសល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នករត់តុការ សព្វថ្ងៃស្នាក់នៅស្រុកស្អាងខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមិនចាំស្លាកលេខ (ត្រូវជនសង្ស័យលួចទៅបាត់)

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសងគ្រោះ២នាក់ជិះម៉ូតូ ២គ្រឿងផ្សេងគ្នា មួយគ្រឿងម៉ាកហុងដាscoopyពណ៌សមិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ហុងដា BEAT ពណ៌សពាក់ផ្លាកលេខ កណ្តាល 1AS-0435 ជិះស្របគ្នាតាមបណ្តោយផ្លូវលេខ៩២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណះពេលជិះមកដល់ចំណុចកើតហេតុកែងនិងផ្លូវភ្នំពេញហាណូយ ស្រាប់តែមានរថយន្តបង្កមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌សពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2- 0035 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៩២មកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោកមកបុករះពីក្រោយម៉ូតូទាំង២គ្រឿងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ភ្លាមនោះដែរពលរដ្ឋជិតខាងក៏បាននាំគ្នាទាក់ទងទៅរថយន្តសាមុយមកដឹកជនរងគ្រោះទាំងពីនាក់ទៅសង្រ្គោះភ្លាមៗតែអកុសល់ ដោយបុរសរងគ្រោះសភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យតែម្តងទៅ ចំណែកបុរសម្នាក់ទៀតតកំពុងតែសង្រ្គោះបន្ទាន់។  រីឯរថយន្តបង្កវិញមិនព្រមឈប់ដោះស្រាយ បែជាព្យាយាមរត់រហូតថល់ផ្លូវបេតុង ឱកាសខ្ញុំត្រូវសមត្ថកិច្ចតាមឃាត់បានទាំរថយន្តនិងអ្នកបើករថយន្តយកទៅប៉ុស្ថិ៍នគរបាលសង្កាត់ភ្នំពេញថ្មីសួរនាំបន្តនិងទុក្ខប្រគល់ឲ្យសមត្ថកិច្ចជំនាញ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ ភ្នំពេញថ្មីសហការជាមួយជំនាញចរាចរណ៍ខណ្ឌសែនសុខបានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តដើម្បីមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូជនរងគ្រោះរក្សារទុកនៅ​ការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តនិងម៉ូតូចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕