• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រថយន្តមិនស្គាល់ម៉ាក បើកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈម្នាក់ទៀតបានរករបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ  បន្ទាប់ពីត្រូវរថយន្តនិងស្គាល់ម៉ាកមួយគ្រឿងបើកបុករួចបើករត់គេវចខ្លូនបាត់ស្រមោល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី ១៤ខែមករាឆ្នាំ ២០២៤នៅលើផ្លូវ ៣៦៩សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈិត វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ ជាប្រជាកាពាភូមិសង្កាត់ព្រែកប្រា បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិអណ្តូង៣សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ។ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-2113 ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ២នាក់ជិះ ម្នាក់មួយគ្រឿងតាមបណ្តោយផ្លូវលេខ ៣៦៩ មួយគ្រឿងម៉ាកហុងដាឌ្រីមសង់១២៥ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 1HB- 7253 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 1FE-2113 ជិះស្របគ្នាតាមបណ្តោយផ្លូវ៣៦៩ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងវត្តចំពុះក្អែក  ស្រាប់តែមានរថយន្តបង្កមួយគ្រឿងមិនស្គាល់ម៉ាកបើកបញ្រ្ចាស់ទឹសដៅគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន បានរេចង្កូតទៅបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥បានបោកក្បាលស្លាប់ភ្លាមៗ ចំណែកបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ភ្លាមៗនោះដែររថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់វាស់វែងនិងធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ ដោយឡែករថយន្តបង្កសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវតាមឃាត់យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕