• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ត្រៀមៗ នៅខែកុម្ភៈខាងមុខនេះ ! ពិធីចុះចាប់ត្រីតាមបែបបុរាណក្នុងបឹងត្រពាំងក្រម និងចាប់ផ្ដើមឡើងដោយមានអ្នកចូលរួមរាប់ម៉ឺននាក់

ត្បូងឃ្មុំ៖នៅខែកុម្ភៈខាងមុខនេះព្រឹត្តិការណ៍នៃ ពិធីចុះចាប់ត្រីតាមបែបបុរាណក្នុងបឹងត្រពាំងក្រម ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងចាប់ផ្ដើមឡើងដោយមានការចូលរួមរាប់ម៉ឺននាក់ ខណៈអ្នកចូលរួមប្រើឧបករណ៍ចាប់ត្រីមួយចំនួនតាមបែបប្រពៃណី

នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកមេមត់ បានដឹងថាពិធីចុះចាប់ត្រីបែបបុរាណក្នុងបឹងត្រពាំងក្រមនេះនឹងមានវត្តមានអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវអញ្ជើញចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ ហើយចំពោះកម្មវិធីវិញនឹងចាប់ផ្តើមពីម៉ោង៩:០០ នាទីព្រឹកថ្ងៃទី១៧កុម្ភៈ ព្រមទាំងបើកឱ្យចូលរួមដោយសេរីនៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បន្ថែមពីនេះទៅទៀត អ្នកចូលរួមអាចប្រើប្រាប់ឧបករណ៍ចាប់ត្រីមួយចំនួនរួមមាន៖ អង្រុត ឈ្នាង ត្រក និងក្អុះ ខណៈបឹងត្រពាំងក្រម មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹងជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ៕