• Cambodia Peace Channel

អុញនោះ ! Paul Pogba ទ្រាំលែងបានហើយ ចង់ទៅលេងនៅ Real Madrid វិញ

អង់គ្លេស៖ខ្សែបម្រើជម្រើសជាតិមាន់គក់បារាំង និងបិសាចក្រហម Manchester United កីឡាករ Paul Pogba បានប្តេជ្ញាចិត្តនឹងទៅចូលរួមជាមួយក្លិបអធិរាជស Real Madrid នៅរដូវក្តៅនេះ ខណៈដែលក្លិបយក្សអេស្ប៉ាញនេះក៏បានចាប់អារម្មណ៍ជាខ្លាំងចំពោះខ្សែបម្រើរូបនេះផងដែរ។

នេះបើយោងតាមគេហទំព័ររបស់ Daily mail ចុះផ្សាយដោយដាក់ចំណងជើងថា”Paul Pogba ទទួចចង់ផ្លាស់ទៅក្លិបReal Madrid ទោះបីក្លិប Manchester United បដិសេធនៃការលក់ចេញ“។

សូមជម្រាបថា កន្លងមកអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹករបស់ក្លិប Real Madrid លោក Zinedine Zidane ធ្លាប់បានដាក់សំណើរចចារចុះកិច្ចសន្យនាំយកខ្សែបម្រើរូបនេះមកដែរ ប៉ុន្តែត្រូវបានក្រុមបិសាចក្រហមបដិសេធនូវសំណើរនេះម្តងជាពីរដង៕

ដោយ៖ស្រ៊ីប ឡានី