• Cambodia Peace Channel

ដំណឹងភ្ញាក់ផ្អើល ! ច្រឹង ពលរដ្ធ បានចែកផ្លូវជាមួយក្លិប BURIRAM UNITED

ភ្នំពេញ៖ខ្សែបម្រើ ច្រឹង ពលរដ្ធ បានបង្ហោះសារជាដំណឹងដល់មហាជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ និងតែងតែគាំទ្ររូបគេថា ខ្សែបម្រើក្លិបក្រសួងការពារជាតិរូបនេះ បានចែកផ្លូវគ្នាជាមួយក្លិបបាល់ទាត់ BURIRAM UNITED នៃប្រទេសថៃហើយ។

ការចែកផ្លូវគ្នា រវាងសមាជិកក្រុមជម្រើសជាតិកម្ពុជា និងក្លិប BURIRAM UNITED នេះ កីឡាករ ច្រឹង ពលរដ្ធ ក៏បានបញ្ជាក់ផងដែរថា ដោយសារតែបញ្ហារបួសនៅមិនទាន់ជាសះស្បើយ ស្របពេលលីគកំពូលថៃចាប់ផ្តើម ហើយក្លិបបាល់ទាត់ BURIRAM UNITED ក៏បាននឹងកំពុងប្រមូលផ្តុំកីឡាករផងដែរ។

ខ្សែបម្រើរូបនេះក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នមានក្លិបក្រៅប្រទេសមួយចំនួនកំពុងទាក់ទងរូបគេឲ្យទៅលេងផងដែរ ប៉ុន្តែពុំទាន់ច្បាស់ការនៅឡើយ ដោយគេផ្តោតអារម្មណ៍នៅក្នុងក្លិបក្រសួងការពារជាតិសិន៕

ដោយ៖ស្រ៊ីប ឡានី