• Cambodia Peace Channel

ផ្លូវការ ! Antoine Griezmann បានមកដល់ទីលាន នៃក្លិបFC Barcelona ហើយ

អេស្ប៉ាញ៖ទីបំផុត ខ្សែប្រយុទ្ធជម្រើសជាតិបារាំងកីឡាករ Griezmann បានមកដល់ទឹកដីអេស្ប៉ាញ និងទីលាននៃក្លិបFC Barcelona ហើយ ក្រោយកីឡាកររូបនេះមានភាពរកាំរកួសច្រើនក្នុងការសម្រេចចាកចេញពីក្លិប Atletico Madrid។

ការបង្ហាញខ្លួននៅលើទីលានរបស់ក្លិបអ្នកមានបុណ្យ តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃទី១៤ ខែកក្កដា ម្សិលមិញថា ខ្សែប្រយុទ្ធរូបនេះ នឹងពាក់អាវលេខ១៧ និងមានបំណងចង់ឈ្នះពានរង្វាន់ UEFA Champion League ជាលើកដំបូងជាមួយក្លិបនេះផងដែរ។

សូមជម្រាបថា Antoine Griezmann បានផ្ទេរពីក្លិប Atletico Madrid មកលេងឲ្យក្លិប FC Barcelona ក្នុងតម្លៃខ្លួន ១០៨លានផោននូវរដូវកាលនេះ៕ ដោយស្រ៊ីប ឡានី