• Cambodia Peace Channel

Mohamed Salah បដិសេធផ្ទេរទៅ Real Madrid ខណៈមិនទាន់ភ្លេចរឿងចាស់!

អង់គ្លេស៖ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបហង្សក្រហម Liverpool កីឡាករMohamed Salah ត្រូវបានគេរាយការណ៍មកថា ខ្សែប្រយុទ្ធរូបនេះបានបដិសេធការផ្ទេរទៅលេងឲ្យក្លិបយក្សអធិរាជស Real Madrid នារដូវក្តៅនេះ ក្នុងតម្លៃខ្លួន ១៥០លានផោន។

ក្នុងនោះដែរ ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបបានប្រាប់ថា ខ្លួនមិនទាន់ចង់ស្វែងរកការផ្លាស់ប្តូរពីកីឡដ្ឋានAnfield នោះឡើយ ខណៈរបាយការណ៍នោះបានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះនៅមិនទាន់បំភ្លេចរឿងដែលខ្សែការពាររបស់ Real Madrid កីឡាករ Sergio Ramos ធ្វើឲ្យគេមានរបួសអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃក្របខណ្ឌ Champions League ឆ្នាំ២០១៨ កន្លងទៅ។

Mohamed Salah ត្រូវបានក្លិបយក្សជាច្រើនចង់បានរូបគេ ក្រោយខ្សែប្រយុទ្ធរូបនេះបានបង្ហាញទម្រងលេងយ៉ាងល្អ ក្នុងរយៈពេល ២រដូវកាលមកនេះ មានទាំងក្លិប Real Madrid, Juventus និងFC Barcelona ជាដើមក្នុងតម្លៃខ្លួនខ្ពស់កប់ក្តោង។

សូមជម្រាបថា Mohamed Salah បានទទួលភាពជោគជ័យយ៉ាងធំធេងក្នុងរយៈពេល ២ឆ្នាំមកនេះនៅកីឡដ្ឋាន Anfield នៃក្លិបLiverpool ដែលបាននាំឲ្យក្លិបឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប Champions Leagueសម្រាប់ឆ្នាំ២០១៩ ឈ្នះពានកីឡាករឆ្នើមប្រចាំ និងឈ្នះស្បែកមាសផងដែរ៕ ដោយ៖ស្រ៊ីប ឡានី