• Cambodia Peace Channel

ការប្រកួតកាន់តែក្តៅហើយ ! សេណេហ្គាល់នឹងត្រូវប៉ះអាល់ហ្សេរី នៅវគ្គផ្តាច់ព្រ័ត្រពាន Africa Cup of Nation

អាហ្វ្រិក៖ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nation រកឃើញជើងខ្លាំង ២ក្រុម ដើម្បីស្វែងរកម្ចាស់ជើងឯកនារដូវកាល២០១៩នេះ គឺក្រុមជម្រើសជាតិអាល់ហ្សេរី នឹងត្រូវប៉ះក្រុមសេណេហ្គាល់ នៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះកាន់តែជក់ចិត្តហើយ ដោយសមាជិកខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Riyad Marhrez និងសមាជិកខ្សែប្រយុទ្ធ Liverpool កីឡាករ Sadio Mane នឹងត្រូវប្រយុទ្ធតតាំងគ្នាដើម្បីជួយជម្រើសជាតិរបស់ខ្លួនគ្រងពានរង្វាន់ Africa Cup of Nation នារដូវកាល២០១៩ នេះ។

សូមជម្រាបថា ក្រុមជម្រើសជាតិសេណេហ្គាល់ នឹងត្រូវប៉ះក្រុមជម្រើសអាល់ហ្សេរី នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Africa Cup of Nation នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ៕ ដោយ៖ស្រ៊ីប ឡានី