• Cambodia Peace Channel

ដោយសារតែមូលហេតុនេះ ធ្វើឲ្យក្រុមមេឃខៀវមិនបានបង្ហាញខ្លួននៅ UCL ២រដូវកាល

អង់គ្លេស៖ក្លិប Manchester City ត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Champions League រដូវកាលក្រោយ រយៈពេល ២រដូវកាល និងពិន័យជាទឹកប្រាក់ចំនួន ៣០លានយូរ៉ូ ឬ ២៥លានផោន បន្ទាប់ពីគណៈកម្មាធិការបាល់ទាត់របស់អឺរ៉ុបរកឃើញថា ក្រុមមេឃខៀវនេះ បានរំលោភបំពានច្បាប់ ឬ លក្ខន្តិកៈរបស់គណៈកម្មាធិការទាត់បាល់ទាត់អឺរ៉ុប ដោយប្រើប្រាស់ហិរញ្ញវត្ថុលើសការកំណត់។

ក្លិប Manchester City ក៏បានឆ្លើយតបភ្លាមៗ នឹងការចោទប្រកាន់នេះដែរថា ដំណើរការនេះគឺជាការរើសអើង ហើយក្លិបនឹងប្តឹងឧទ្ធរណ៍ ទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។ ក្លិបនេះ រកឃើញថា អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរបស់ UEFA  បានបំប៉ោងប្រាក់ចំណូលពីការឧបត្ថម្ភរបស់ពួកគេនៅពេលដែលពួកគេធ្វើការដាក់ស្នើសម្រាប់ដំណើរការអនុលោមតាមនីតិវិធីរបស់ UEFA ។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដែលបង្កឡើងដោយអ៊ីម៉ែល និងឯកសារលេចធ្លាយមួយ ដោយទស្សនាវដ្តីអាឡឺម៉ង់ Der Spiegel កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកសារលេចធ្លាយ នោះបង្ហាញថា ម្ចាស់ក្លិប Manchester City លោក ម៉ានសូរ ពិន ហ្សៃយ៉េដ អាល់ណាហីយ៉ាន រាជវង្យនៅទីក្រុងអាប៊ូដាប៊ី ជាអ្នកឧបត្ថម្ភថវិកាប្រចាំឆ្នាំ នូវទឹកប្រាក់ចំនួន ៦៧.៥ លានផោនសម្រាប់សម្លៀកបំពាក់កីឡា កីឡាដ្ឋាន សាលាថ្នាល និងក្រុមហ៊ុនអាកាសចរណ៍ អ៊ីតទីហាត ជាដើម។ ឯកសារលេចធ្លាយបញ្ជាក់ថា មានទឹកប្រាក់ ៨លានផោនប៉ុណ្ណោះ បានឧបត្ថម្ភក្នុងឆ្នាំ ២០១៥-២០១៦ ដែលបានផ្តល់ដោយមូលនិធិផ្ទាល់ពីក្រុមហ៊ុនអាកាសចរណ៍ អ៊ីតទីហាត ក្រៅពីនោះបានមកពីក្រុមហ៊ុនរថយន្តរបស់ម្ចាស់ក្លិបផ្ទាល់ គឺក្រុមហ៊ុនអាប៊ូដាប៊ីយូណាយធីបគ្រុប សម្រាប់ការអភិវឌ្ឍន៍ និងវិនិយោគ។

ក្លិប Manchester City បានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍ថា “លទ្ធផលត្រូវបានធ្វើឱ្យមានការរើសអើងតាំងពីដំបូង ហើយដំណើរការនេះត្រូវបានធ្វើឱ្យមានកំហុស និងលេចចេញជាប្រចាំ។ ក្លិបមានការខកចិត្ត ប៉ុន្តែមិនមានភ្ញាក់ផ្អើលទេចំពោះការសម្រេចចិត្តនេះ”។ សេចក្តីថ្លែងការណ៍បន្តថា “ក្លិបតែងតែរំពឹងទុកនូវតម្រូវការចុងក្រោយដើម្បីស្វែងរកស្ថាប័នឯករាជ្យ និងដំណើរការពិចារណាដោយឥតលំអៀងទៅលើភស្តុតាង ក្នុងការគាំទ្រដល់ជំហររបស់ខ្លួន”

យ៉ាងណាក៏ដោយក្នុងសេចក្តីថ្លែងការណ៍របស់ UEFA  អះអាងថា អង្គជំនុំជម្រះផ្នែកវិនិច្ឆ័យបានពិចារណាលើភស្តុតាងទាំងអស់ ហើយបានរកឃើញថា Manchester City បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទប្បញ្ញត្តិស្តីពី ហិរញ្ញវត្ថុយុត្តិធម៌របស់ UEFA  ដោយរំលោភលើចំណូលឧបត្ថម្ភរបស់ខ្លួននៅក្នុងគណនី និងព័ត៌មានបែកធ្លាយដែលបានបញ្ជូនទៅ UEFA  នៅចន្លោះឆ្នាំ ២០១២ និង ២០១៦។ ហើយអង្គជំនុំជម្រះផ្នែកវិនិច្ឆ័យ ក៏បានរកឃើញដែរថា ក្លិបនេះ មានការរំលោភបទបញ្ញត្តិក្លិប ដោយខកខានមិនបានសហការក្នុងការស៊ើបអង្កេតករណីនេះកន្លងមក ដោយអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរបស់ក្លឹបផងដែរ។

សូមជម្រាបថា បទបញ្ញត្តិហិរញ្ញវត្ថុយុត្តិធម៌របស់ UEFA ត្រូវបានបង្កើតឡើងដើម្បីការពារក្លិបបាល់ទាត់អាជីពចំពោះការចំណាយច្រើនជាងការរកប្រាក់ចំណេញ ក្នុងការស្វែងរកភាពជោគជ័យ និងបញ្ហាហិរញ្ញវត្ថុដែលអាចគំរាមកំហែងដល់ការរស់រានយូរអង្វែងរបស់ក្លិប ដោយមានការឯកភាពគ្នាជាគោលការណ៍នៅក្នុងខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមត្រួតពិនិត្យហិរញ្ញវត្ថុរបស់គណៈគ្រប់គ្រងបាល់ទាត់នៅអឺរ៉ុប ឬ សហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA៕