• Cambodia Peace Channel

CPC-រូបភាពយ៉ាងអាណាធិបតេយ្យ បង្កឡើងក្រុមយុវជនដែលចូលផឹកស៊ីក្នុងហាង នឹក EX នៅតែកើតមានឡើងជាបន្តបន្ទាប់

ភ្នំពេញ៖រូបភាពជម្លោះ រហូតឈានដល់ការប្រើប្រាស់អំពើហឹង្សាយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវនៅដងផ្លូវនៅពេលរាត្រី បង្កឡើងដោយក្រុមយុវជន ដែលចូលផឹកស៊ីរាំលេងកម្សាន្តក្នុងហាង នឹក EX នៅតែកើតមានឡើងជាបន្តបន្ទាប់ បើទោះជាមានការណែនាំពីសំណាក់អាជ្ញាធរជាច្រើនលើកយ៉ាងក៏ដោយ ។

ជាក់ស្ដែងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ  ថ្ងៃទី១៥  ខែធ្នូ  ឆ្នាំ ២០២៣ មានករណីហឹង្សាបង្កឡើងមនុស្សប្រុសស្រី២ក្រុម មានគ្នាប្រមាណ២០នាក់​បានឈ្លោះប្រកែកគ្នា រហូតឈានដល់ការបើកឆាក់ប្រយុទ្ធគ្នាយ៉ាងអាណាធិបតេយ្យលើដងផ្លូវ ចំណុចមុខហាង នឹក EX  ស្ថិតតាមបណ្ដោយផ្លូវ៥១  កែងផ្លូវ២៤២  សង្កាត់ចតុមុខ  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។

ទោះបីជាយ៉ាងណា ជុំវិញបញ្ហានេះត្រូវបានមហាជនលើកឡើងថា មិនមែនជាលើកទី១ឡើយដែល ភ្ញៀវរបស់ហាងខាងលើតែងតែបង្កបញ្ហា ខណៈអាជ្ញាធរខណ្ឌដូនពេញបានធ្វើការណែនាំជាច្រើនលើកដែរ ប៉ុន្តែសង្កេតឃើញម្ចាស់ទីតាំងហាក់មិនញញឹត និងចំណាត់ការរបស់អាជ្ញាធរបន្តិចសោះ ឡើយ ៕