• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

​CPC-ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ដឹកនាំកម្លាំងល្បាត និងឃ្លាំមើលបទល្មើសផ្សេងៗនៅតាមអន្លង់អភិរក្សសត្វផ្សោត

ស្ទឹងត្រែង៖នាយរងខណ្ឌ នាយរងផ្នែក-មន្ត្រីផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានដឹកនាំកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំង០៤ប៉ុស្តិ៍ រួមមានប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម-សៀមបូក និងកោះសំពាយ សហការជាមួយសហគមន៍នេសាទកោះជ្រឹម-ត្បូងខ្លា-អូរម្រះ-អូរច្រឡង់-កោះព្រះ-ស្រែក្រសាំង-ដំរីផុង និងកោះសំពាយ ប្រើប្រាស់ទូកសរុប ១៦ទូក អ្នកចូលរួមសរុប ៤១នាក់ ដោយបែងចែកកម្លាំងល្បាតនៅតាមអន្លង់ផ្សោតទាំង០៣ មានអន្លង់កោះសន្ទក់-កាំងកូនសត្វ និងអន្លង់ត្បូងខ្លា ជាលទ្ធផល ដកហូតមងបានចំនួន ២២ត្បូង ក្រឡា ០៧, ០៨, ១០ និង១៣ស.ម ប្រវែងសរុប ១២០០ម៉ែត្រ និងសន្ទូចរនងចំនួន ៩៣ខ្សែ ប្រវែង ៩៥០០ម៉ែត្រ ស្មើនឹង ៨៩០០ផ្លែ និងឃ្លាំចាំមើលបទល្មើសផ្សេងៗនៅតាមអន្លង់អភិរក្សសត្វផ្សោត។