• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-សហគមន៍អេកូទេសចរណ៍កោះហាន ជាឋានសួគ៌បៃតង លើដី និងផ្ទៃទឹក នៃតំបន់អភិរក្សជីវចំរុះ ខេត្តស្ទឹងត្រែ

ស្ទឹងត្រែង៖កោះហាន ស្ថិតលើដីកោះ ក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះទៅកោះស្នែង ។
កោះហាន មានចំនួន ៤ភូមិ គឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ ។ សហគមន៍អេកូទេសចរណ៍កោះហាន មានសក្តានុពលទេសចរណ៍សម្បូរបែប ដូចជា ព្រៃលិចទឹក ឆ្នេរខ្សាច់ សត្វស្លាប ជិះកែយ៉ាក់ និងមានសក្តានុពលកសិ-ទេសចរណ៍ផង ។
គួររម្លឹកថា សហគមន៍អេកូទេសចរណ៍កោះហាន មានសក្តានុពលទេសចរណ៍ជាច្រើន រួមមាន ឆ្នេរខ្សាច់សក្បុសធំល្វឹងល្វើយ រីឯរដូវប្រាំង ព្រៃលិចទឹក សត្វស្លាប ផ្ទាំងថ្មមាត់ច្រាំងទន្លេរំលេចសម្រស់ទាក់ទាញ ទឹកទន្លេថ្លា និងជាផ្នែកមួយក្នុងតំបន់រ៉ាមសាទន្លេមេគង្គ ផងដែរ ៕