• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីឃាតកម្ម ប្តីយកញញួរវាយសម្លាប់ប្រពន្ធ រួចព្យាយាមផឹកថ្នាំបំពុលតាមក្រោយ

ភ្នំពេញ៖យ៉ាងហោចណាស់មានស្រ្តីម្នាក់បានស្លាប់ ក្នុងករណីឃាតកម្មបង្កឡើងដោយបុរសជាប្តីបានយកញញួរ វាយសម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម រួចបានព្យាយាមផឹកថ្នាំបំពុល ដើម្បីសម្លាប់ខ្លួនតាមក្រោយតែមិនស្លាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមករា ២០២៤ ចំណុចផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញពិនិត្យកោសល្យវិច័យបានមកដល់ទីតាំងកើតហេតុ ដ់ើម្បីស្រាវជ្រាវបន្ថែមទៀត៕