• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លម្អិតព័ត៌មាន ជុំវិញករណីឃាតកម្ម ប្តីយកញញួរវាយសម្លាប់ប្រពន្ធ រួចព្យាយាមផឹកថ្នាំបំពុលតាមក្រោយ

ភ្នំពេញ៖យ៉ាងហោចណាស់មានស្រ្តីម្នាក់បានស្លាប់ ក្នុងករណីឃាតកម្មបង្កឡើងដោយបុរសជាប្តីបានយកញញួរ វាយសម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម រួចបានព្យាយាមផឹកថ្នាំបំពុល ដើម្បីសម្លាប់ខ្លួនតាមក្រោយតែមិនស្លាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមករា ២០២៤ ចំណុចផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យជាប្ដីមានឈ្មោះ សួង រតនា អាយុ៣៨ឆ្នាំ មុខរបរជា បុគ្គលិកក្រុមហ៊ុន ដោយឡែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ពេជ្រ ចាន់បូរមី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកធនាគារ

បើតាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថារៀងរាល់ព្រឹកម្ដាយតែងតែរៀបចំបាយអោយកូនៗទាំង២នាក់យកទៅកន្លែងធើ្វការ ប៉ុន្តែនៅថ្ងៃកើតហេតុគាត់ឆ្ងល់មិនឃើញកូនទាំង២នាក់ចេញពីក្នុងបន្ទប់ក៏ដើរទៅមើលឃើញទ្វារចាក់សោរ ហៅក៏មិនមានអ្នកឆ្លើយតប គាត់បានហៅអ្នកជិតខាងមកជួយគាស់ទ្វារក៏ឃើញកូនស្រីស្លាប់ក្នុង ថ្លុកឈាម ចំណែកបុរសជាប្ដីដេកបែក ពពុះមាត់ ទើបបង្កមានភ្ងាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ចចុះមកទីតាំងកន្លែងកើតហេតុនឹងប្រញាប់ទាក់ទងរថយន្តសង្គ្រោះដើម្បីយកបុរសជាប្ដីនៅមន្ទីរពេទ្យ ប៉ុន្តែអ្វីដែរគួរអោយចាប់អារម្មណ៍នោះ គឺ សមត្ថកិច្ចបានប្រទះឃើញក្រដាស់មួយសន្លឹក ដែលសរសេរ ថា ស្រីផិតប្ដី។

ក្រោយពេលកើតហេតុសមត្ថកិច្ចផ្នែកកោសក្យវិច័យនឹង សមត្ថកិច្ចជំនាញបានចុះមកពិនិត្យរួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕