• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី ខណៈសមត្ថកិច្ចចូលទៅអន្តរាគមន៍ចូលបែជាវាយដោយទាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់

ភ្នំពេញ ៖ សមត្ថកិច្ចអន្តរគមន៍ពេលមានទំនាស់ពាក្យសំដីក្នុងការដ្ឋានរហូតឈានដល់ប្រើអំពើហិង្សាហើយភាគីម្ខាង ទាញដំបង រលាស់ វាយសមត្ថកិច្ច ពកក្បាល ហេតុការណ៍នេះកើតឡើងនៅចំណុចសំណង់ការដ្ឋានណាហ្គាវើល៣ តាមផ្លូវសុធារស ស្ថិតនៅភូមិ១ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះ ឡាង ប៊ុនរិទ្ធ មុខរបរ នាយរងប៉ុស្តិ៍សណ្ដាប់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ជនដៃដល់ទាំងពីរ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរនាំបន្ត ៕