• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីឃាតកម្ម បុរសម្នាក់ប្រល័យជិវិតនារីជាគូស្នេហ៍ រួចបញ្ជប់ជិវិតខ្លួនឯងតាមក្រោយ ផ្អើលក្រុងព្រះសីហនុ

ព្រះសីហនុ៖សេចក្ដីរាយការណ៍បឋមបានអោយដឹងថា  ករណីឃាតកម្ម បណ្ដាលមនុស្សប្រុសស្រីពីរនាក់សង្ស័យជាគូរស្នេហ៍ បានស្លាប់ក្នុងថ្លុកឈាម  ដោយខាងប្រុសប្រើប្រាស់កាំភ្លើងបាញ់សម្លាប់នារីជាសង្សារ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កអោយមានការភ្ញាក់ផ្អើល នារសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះមួយកន្លែង ម្តុំអូរ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទោះជាយ៉ាងណា ជុំវិញករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវបន្ថែមតាមនិតិវិធី  ៕