• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ តំបន់វាលទំនាប និងមានសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ព្រមទាំងផ្ទៃមេឃមានពពកតិច

ភ្នំពេញ៖ជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងមានឥទ្ធិពលនិងបក់ខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿនជាមធ្យម ២ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿនជាមធ្យម២ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី⁃ រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ ម៉ែត្រ៕