• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ត្រីបបែល ទម្ងន់១១០គីឡូក្រាមត្រូវបានសង្រ្គោះ និងលែងចូលក្នុងទន្លេមេគង្គវិញ

ភ្នំពេញ៖រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោកឧកញ៉ា លឹម ស្រូយ ដែលបានសង្គ្រោះនិងលែងត្រីបបែល១ក្បាល ទម្ងន់១១០គីឡូក្រាម ចូលក្នុងទន្លេមេគង្គវិញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត ៕