• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្នងការខេត្តកំពត បានបង្ហាញពីសកម្មភាពការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកនៅលើផ្លូវជាតិលេខ៣

កំពត៖លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបានខេត្តកំពត បង្ហាញពីសកម្មភាពការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកល្បឿននៅលើផ្លូវជាតិលេខ៣ នេះបើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់អោយដឹងថា ចំពោះការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកនៅពេលបាញ់ល្បឿននៅលើផ្លូវជាតិលេខបីក្នុងភូមិសាស្ត្រខេត្តកំពតកំលាំងចរាចរណ៏នៃស្នងការនគរបាលខេត្តកំពតគឺអនុវត្តបែបនេះ បន្ទាប់ពីបងប្អូនបានឃើញស្លាកសញ្ញាកំណត់ល្បឿននេះចម្ងាយប្រហែល ៤០០ ម៉ែត្រនិងដល់កន្លែងបាញ់ល្បឿន សូមបងប្អូនជ្រាប ។

ជាមួយគ្នានេះ លោកបានបន្ថែមថា ការចូលរួមគោរពច្បាប់ចរាចរណ៏គឺដើម្បីខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើងដើម្បីអោយប្រទេសយើងកាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង និងដើម្បីកាត់បន្ថយនូវការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៏ផ្សេងៗ ៕