• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចូលរួមសោកស្ដាយចំពោះ ការបាត់បង់សត្វទន្សោងមួយក្បាល ដោយសារអន្ទាក់របស់ព្រានព្រៃ ក្នុងសហគមន៍ព្រៃឈើឆក់បាស់

ភ្នំពេញ ៖ សត្វទន្សោងមួយក្បាលបានងាប់ ព្រោះតែជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងសហគមន៍ព្រៃឈើឆក់បាស់ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

គួរបញ្ជាក់ផងដែរថា សត្វទន្សោងមួយក្បាលនេះត្រូវបានមន្រ្តីជំនាញសរុបចំនួន២៣នាក់ បានជួយសង្រ្គោះដោយបាញ់ថ្នាំសណ្តំរួចដឹកយកមកព្យាបាលមួយរយៈនៅក្នុងចម្ការពូជឈើគ្រញូង ខណៈសត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក៕