• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-បឹងស្នេហ៍ ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២ នៅប្រទេសកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់

ព្រៃវែង៖ទួលព័ន្ធតាឡី បឹងស្នេហ៍មានសត្វព្រៃប្រមាណ ៥០ប្រភេទ និងសត្វបក្សីកម្រៗប្រមាណ ២ម៉ឺនក្បាលកំពុងទាក់ទាញទេសចរណ៍ជិតឆ្ងាយចូលទស្សនា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ គឺជាទីកន្លែងរកចំណីការរស់នៅ និងបន្តពូជរបស់សត្វស្លាបទឹក ដែលក្នុងនោះបក្សីមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច និងជាពិសេសប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល។
ក្រៅពីជាទីជម្រកដ៏សុខសាន្តរបស់ហ្វូងបក្សាបក្សីទាំងនោះ តំបន់មួយនេះ ក៏ជាទិសដៅទេសចរណ៍ សម្រាប់ការទស្សនាសត្វស្លាបដ៏សំខាន់មួយក្នុងទឹកដីខេត្តព្រៃវែង ពិសេសជាងនេះក៏ជាទីកន្លែងសំចតរបស់ប្រភេទសត្វស្លាបទេសសន្តរប្រវេសន៍មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២ នៅប្រទេសកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់៕