• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ឃាត់ខ្លួនបុរសម្នាក់បញ្ចូនទៅតុលាការពាក់ព័ន្ធ ករណីផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី តាមបណ្តាញសង្គមTikTok

កណ្ដាល៖សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តកណ្តាលបានចុះបង្ក្រាបទីតាំងផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី១កន្លែង នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលបានលក់ចែកចាយតាមបណ្តាញសង្គម TikTok ដាក់ឈ្មោះថា ជាងរិទ្ធ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ១នាក់ និងដកហូតបានវត្ថុតាង រួមមាន ឧបករណ៍ឆក់ចំនួន៦គ្រឿង និងសម្ភារៈផលិតឧបករណ៍ឆក់មួយចំនួនទៀត ជុំវិញករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ តាមនិតិវិធីច្បាប់ ៕