• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនស្ស័យម្នាក់ ក្រោយធ្វើសកម្មភាពប្រើដុំថ្មគប់លើអ្នកដំណើតតាមដងផ្លូវ

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ( ប្រើដុំថ្មគប់លើជនរងគ្រោះ ) កាលពិថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៤ វេលាម៉ោង១២និង​១៥នាទីនៅចំណុចមុខហាងមីស អយ ស្ទ័រ ផ្លូវភ្លោះហ្រ្គែនភ្នំពេញ ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា ជនសង្ស័យ​ឈ្មោះ រិទ្ធ ប៊ុនថេត ភេទប្រុស អាយុ២៤ឆ្នាំ ​ជនជាតិខ្មែរ មុខរបរចុងភៅ នៅផ្ទះ មានទីលំនៅក្នុងហាងមីសអយស្ទ័រ ក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មានសារធាតុញៀន  ។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់អែងក្នុងទិសដៅពីកើតទៅលិចលើផ្លូវភ្លោះហ្រ្គែនភ្នំពេញ លុះដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះតែជនរងគេចផុត ក្រោយមកជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួចកម្លាំងខណ្ឌ+ប៉ុស្តិ៍បានកំណត់មុខសញ្ញាឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២១:៣០នាទីនៅចំណុចផ្លូវភ្លោះហ្រ្គេនភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាកចាត់ការតាមនិតិវិធីតែម្ដង ។