• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងតំបន់ស្មុកស្មាញ់

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងតំបន់ស្មុកស្មាញ់ កំឡុងពេលចុះរដ្ឋបាលក្នុងភូមិសាស្រ្តក្រុមទី២ភូមិ ក សង្កាត់ច្រាំងចំរេះទី២នឹងក្រុមទី៥ភូមិបឹងឈូកខណ្ឌឬស្សីកែវរាជធានីភ្នំពេញ វេលាម៉ោង៨នឹង០០នាទីព្រឹក ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៤ ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ជាប្រធាន
លោកវសេនីយ៍ទោ ថន ថេន អធិការង អនុប្រធានលោកវរសេនីយ៍ទោ ប៉ែន ឈី អធិការង លោកវរសេនីយ៍ទោ ស្វាយ បូរ៉ា អធិការរង អនុបករធានរួមទាំងនាយ ផ្នែក នាយប៉ុស្តិ៍នឹងមន្រ្តីផ្នែកមន្រ្តីប៉ុស្តិ៍ក្រុមប្រឹក្សាសាលាសង្កាត់នឹងប្រជាការពារសរុប៦៧នាក់។បានសាកសួរ៦ខ្នងផ្ទះស្មើរនឹង១៦គ្រួសារមនុស្ស៦៤នាក់ប្រុស២០នាក់អាយុ១៨ឆ្នាំឡើង៤៥នាក់បករុស១៥នាក់។

ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស២នាក់(សង្ស័យប្រើប្រាស់គ្រឿងញៀណ)យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ និងបានបញ្ចប់នូវវេលាម៉ោង១០នឹង០០នាទី ៕