• Cambodia Peace Channel

Solskjaer ៖ ពួកយើងនឹងប្រើបទ​ពិសោធន៍​ដូចអ្វីដែលយើងធ្លាប់ផ្តួលរំលំក្លិបបារាំងសម្រាប់នៅក្នុងទឹកដី Camp Nou

អេស្ប៉ាញ៖លោក Ole Gunnar Solskjaer បាននិយាយមុនជំនួបជើងទីពីរ ចូលមកដល់រវាងក្លិប ម្ចាស់ផ្ទះ Barcelona និង ក្លិប Man Utd ថារូបលោកនឹងប្រើបទពិសោធន៍ដូចដែលក្រុមរបស់លោកជោគជ័យនៅជើងទីពីរ នៅក្រៅទឹកដី ដោយផ្តួលរំលំក្លិប Paris ដោយលទ្ធផល ៣ទល់នឹង១ ។

នេះបើយោងតាម FOX Sport ចុះផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩​ ដោយ​សរសេរ​ថា លោក Solskjaer បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា “ការចងចាំរបស់ PSG នឹងជួយកីឡាករនិងយើងជាក្រុមមួយហើយយើងដឹងថាវាអាចប្រែក្លាយវាបាន”។

លោក Solskjaer បានបន្តនិយាយថា​ ៖ “ការចាប់យកឱកាសគឺជាគន្លឹះ យើងត្រូវផ្តោតអារម្មណ៍ដូចដែលយើងដឹងថាយើងនឹងបង្កើតឪកាស”។

លទ្ធផលនៃជើងទីពីរទើបអាចសម្រេចថាក្រុមណាមួយអាចឆ្លងទៅកាន់វគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ UFFA Champion League ។

គួររម្លឹកថា កាលពីជើងទីមួយ ក្លិបបិសាចក្រហមទទួលការបរាជ័យ ក្រោមថ្វីជើង Barcelona ដោយកីឡាករ Luke Shaw ធ្វើអោយបាល់ចូលទីខ្លួនឯង៕

ដោយ៖ម៉ាន សារ៉ាហ្វីន