• Cambodia Peace Channel

UEFA សម្រេចយកអាជ្ញាកណ្ដាលជួយអោយ Manu ទម្លាក់ PSG កាត់ក្តីនៅវគ្គផ្ដាច់ព្រ័ត្រ UCL

ឡុងដ៏៖ សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប( UEFA ) បានសម្រេចចិត្តជ្រើសយកអាជ្ញាកណ្ដាលលោក Damir Skomina សម្រាប់កាត់ក្ដីការប្រកួតផ្ដាច់ព្រ័ត្រ Champions League រវាងក្រុម Tottenham និង ក្រុម Liverpool។

នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។ អាជ្ញាកណ្ដាលសញ្ជាតិស្លូវេនីវ័យ៤២ ឆ្នាំរូបនេះបានផ្តល់បាល់ពិន័យដល់ Manchester United យ៉ាងចម្រូងចម្រាសនៅក្នុងជ័យជម្នះ១៦ ចុងក្រោយរបស់ពួកគេលើក្រុម Paris Saint-Germain កាលពីខែមីនា។

ការផ្ដល់បាល់ពិន័យយ៉ាងចម្រូងចម្រាសនេះ បានធ្វើឲ្យខ្សែប្រយុទ្ធ PSG កីឡាករ Neymar ត្រូវជាប់បំរាមចំនួន៣ប្រកួតផងដែរ ក្រោយបញ្ចេញប្រតិកម្មមិនពេញចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នឹងធ្វើឡើងនៅកីឡដ្ឋាន Estadio Metropolitano ក្នុងទីក្រុង Madrid នាថ្ងៃសៅរ៍ទី ១ ខែមិថុនាខាងមុខនេះ៕

ដោយ៖ស្រេន ឡាវី