• Cambodia Peace Channel

នុះលេងមែនទែនហើយ​ ! Barcelona ត្រៀមរុះរើកីឡាករ ក្រោយចាញ់ធ្លាក់ពី UCL

អេស្ប៉ាញ៖ក្រោយក្លិបអ្នកមានបុណ្យ FC Barcelona ធ្លាក់ពីពានរង្វាន់អ៊ឺរ៉ុប UEFA Champion League ក្រោមចំពុះហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield ជើងទី២ ក្នុងលទ្ធផល ៤៖០ ក្លិបអ្នកមានបុណ្យត្រៀមវៃចេញ​កីឡាករ​ខ្លះ​នៅរដូវ​ដោះដូរ​ខាងមុខនេះ​ ។

បេក្ខភាពដំបូងបង្អស់ត្រៀមលក់ចេញនារដូវដោះដូរថ្មីនេះ គឺខ្សែបម្រើប្រយុទ្ធអតីតហង្សក្រហម កីឡាករ Philippe Coutinho អ្នកគាំទ្រពិតជាមិនពេញចិត្តទម្រង់លេងរបស់កីឡាកររូបនេះទេ ក្នុងជំនួបជាមួយហង្សក្រហមជើងទី២។

ក្រៅពីខ្សែបម្រើប្រយុទ្ធរូបនេះ នៅមានកីឡាករជាច្រើនរូបទៀត ដែលក្លិបអ្នកមានបុណ្យត្រៀមលក់ចេញផងដែរដូចជា Samuel Umtiti, Malcom, Ivan Rakitic, Kevin-Prince Boateng, Jeison Murillo, Thomas Vermaelen, Jasper Cillessen, Rafinha និង Denis Suarez។

ថ្មីៗនេះ មានលេចលឺព័ត៌មានថា ក្លិបអ្នកមានបុណ្យ FC Barcelona ត្រៀមលុយទិញខ្សែប្រយុទ្ធឆ្នើមជម្រើសបារាំង នៅក្លិប Atletico Madrid គឺកីឡាករ Griezman​ ៕

ដោយ៖ស្រុីប ឡានី