• Cambodia Peace Channel

ដល់ថ្នាក់ហ្នឹងផង​ ! Neymar ដាក់សំណើរជាច្រើនដល់ក្លិប Real Madrid សម្រាប់ការមកក្លិបនេះ

បារាំង៖រដូវកាលដោះដូរកីឡាករខិតជិតមកដល់ បណ្តាក្លិបនានាបាននឹងកំពុងសម្លឹងរកមើលកីឡាករដើម្បីបំពេញចំនុចខ្លាំងបន្ថែមសម្រាប់ប្រកួតប្រជែងគ្នានៅលើវាលស្មៅដើម្បីស្វែងរកម្ចាស់ជើងនៃពានរង្វាន់ផ្សេងៗ។

ថ្មីៗនេះមានលេចលឺពាក្យចចាមអារ៉ាមជាច្រើនថា ខ្សែប្រយុទ្ធឆ្នើម Neymar នឹងមករួមរស់ជាមួយក្លិបអធិរាជស Real Madrid។

តាមការចុះផ្សាយរបស់ Foxsports បានលើកឡើងថា ខ្សែប្រយុទ្ធឆ្នើមប្រេសុីលរូបនេះ ស្នើរដល់ប្រធានក្លិប​អធិរាជ​ស លោក Florentino Perez ជាច្រើនចំនុចបើសិនជាចង់ឲ្យរូបគេមកក្លិប Real Madrid។

តាមការបញ្ជាក់ពីលក្ខខណ្ឌទាំងនោះរួមមាន ខ្សែប្រយុទ្ធរូបនេះ ចង់បានអាវលេខ៧ ឬលេខ១០ របស់Luka Modric មិនត្រូវទិញខ្សែប្រយុទ្ធហង្សក្រហម Sadio Mane ឬKylian Mbappe ឡើយ តែគួរនាំយក ខ្សែប្រយុទ្ធតោខៀវ Hazard និង Paul Pogba ដើម្បីលេខជុំគ្នា។

ក្នុងនោះ Neymar ស្នើរដល់ម្ចាស់ក្លិបអធិរាជស កុំឲ្យលក់មិត្តសម្លាញ់របស់គេ Marcelo តែក្លិបអាចលក់ Raphael Varane ចេញបានដើម្បីទិញយក Marquinhos មកវិញ។ ក្លិបមិនគួរលក់ Casemiro ប៉ុន្តែអាចលក់ចេញ Marco Asensio បាន។

លក្ខខណ្ឌនេះហាក់ដូចជាច្រើនពេកហើយសម្រាប់ការយល់ឃើញរបស់អ្នកតែងតែនិយមវិស័យកីឡាបាល់ទាត់ ពិសេស់ម្ចាស់ក្លិប តែការសម្រេចយ៉ាងណានោះ Zidane ជាអ្នកសម្រេច ព្រោះនេះជាអ្វីដែលគ្រូបង្វឹករូបនេះមកដឹកនាំក្រុម Real Madrid សាជាថ្មី ក្រោយលោកបានចាកចេញពីអធិរាជស មួយរយៈពេល៕

ដោយ៖ស្រ៊ីប ឡានី