• Cambodia Peace Channel

Cristiano Ronaldo ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយបរិច្ចាគថវិកាជួយដល់ប្រជាជនប៉ាឡេស្ទីន ស្រាយបួស

ប៉ាឡេស្ទីន៖កំពូលបាល់ទាត់ជម្រើសជាតិ ប៉ទុយហ្គាល កីឡាករ Cristiano Ronaldo ដែលអ្នកណាក៏ដឹងថាជាបុគ្គលម្នាក់ដែលតែងតែបរិច្ចាគទាន និងធ្វើអំពើសប្បុរស ពិសេសការជួយជនរងគ្រោះនៅតំបន់កាហ្សា និងប៉ាឡេស្ទីន។

តាមការចុះផ្សាយនៅលើគេហទំព័រ 9sport បញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើមរបស់សេះបង្កង់ Juventus បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីន ពិសេសអ្នកគាំទ្រទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកីឡាកររូបនេះបានបរិច្ចាគថវិកាប្រមាណជា ១,៥ លានយ៉ូរ៉ូ ជួយដល់ប្រជាជនប៉ាឡេស្ទីនដើម្បីរៀបចំកម្មវិធីស្រាយបួស។

កាយវិកាយគួរឲ្យគោរព និងចិត្តសប្បុរសរបស់កំពូលកីឡាករលំដាប់ពិភពលោករូបនេះ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នូវកាយវិការដ៏ល្អមួយនេះ។ បងប្អូនសាសនិកឥស្លាមទូទាំពិភពលោក សម្តែងសេចក្តីរីករាយ និងអរគុណជាខ្លាំងចំពោះខ្សែប្រយុទ្ធរូបនេះ។

គួររម្លឹកផងដែរ ខ្សែប្រយុទ្ធឆ្នើមរបស់សេះបង្កង់ កីឡាករ Cristiano Ronaldo តែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ប្រជាជនប៉ាឡេស្ទីន និងកុមាររងគ្រោះដោយសារការទំលាក់គ្រាប់បែកមកលើប្រទេសប៉ាឡេស្ទីន នៅតំបន់កាហ្សា៕

ដោយ៖ ស្រ៊ីប ឡានី