• Cambodia Peace Channel

Liverpool ចេញបញ្ជីឈ្មោះកីឡាករ ២៨រូប ដើម្បីត្រៀមប្រកួតមិត្តភាព

អង់គ្លេស៖យោងតាមគេហទំព័រផ្លូវការរបស់ក្លិប Liverpool បានបញ្ជាក់ថា ហង្សក្រហមបានចេញបញ្ជីឈ្មោះកីឡាករចំនួន ២៨រូបរួចរាល់ហើយសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក រួចបន្តដំណើរទៅបូស្តុន ដែលជាកន្លែងប្រកួតជាមួយក្លិប Sevilla នៅកីឡដ្ឋាន Fenway Park។

កីឡាករចំនួន ២៨រូប ដែលហង្សក្រហមចេញដើម្បីត្រៀមប្រកួតមិត្តភាពរួមមាន Clyne, Fabinho, Van Dijk, Wijnaldum, Lovren, Milner, Gomez, Henderson, Oxlade-Chamberlain, Lallana, Mignolet, Brewster, Robertson, Origi, Matip, Kent, Lewis, Phillips, Jones, Hoever, Ojrzynski, Duncan, Woodburn, Wilson, Larouci, Alexander-Arnold, Van den Berg, Atherton។

សូមជម្រាបថា ក្រោយហង្សក្រហមប្រកួតមិត្តភាពជាមួយក្លិប Sevilla នៅកីឡដ្ឋាន Fenway Park រួច Liverpool នឹងបន្តទៅជួប Sporting CP នៅកីឡដ្ឋានYankee នៅទីក្រុងញូវយ៉ក៕ ដោយ៖ស្រ៊ីប ឡានី