• Cambodia Peace Channel

ក្តៅៗ ! បឹងកេតប្រកាសបញ្ចប់កិច្ចសន្យាជាគ្រូបង្វឹកលោក APISIT IM AMPHAI ជាផ្លូវការ

ភ្នំពេញ៖នៅមុននេះបន្តិច ក្លិបបឹងកេត អែហ្វស៊ី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីអំពីការបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹកលោក APISIT IM AMPHAI ជាផ្លូវការចាប់ពីថ្ងៃនេះទៅ។ នេះបើតាមការចុះផ្សាយរបស់ផេកហ្វេសប៊ុក ក្លិបបឹងកេត នារសៀលថ្ងៃទី១៧ ខែមិថុនា នេះ។

ការបញ្ចប់កិច្ចសន្យារវាងភាគីក្លិបបឹងកេត និងគ្រូបង្វឹកជនជាតិថៃរូបនេះ ដោយសារលោក APISIT IM AMPHAI ជាអតីតគ្រូបង្វឹកបឹងកេតរូបនេះមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។

សូមជម្រាបថា ក្រោយបញ្ចប់កិច្ចសន្យាជាគ្រូជនជាតិរូបនេះ ក្លិបបឹងកេតបានចាត់តាំងលោក គីម ភក្តី មានតួនាទីជានាយកបច្ចេកទេសរបស់ក្លិប ដឹកនាំជាបណ្តោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនាពេលខាងមុខផងដែរ៕