• Cambodia Peace Channel

CPC-ការត្រលប់មកវិញរបស់ ធឿន ធារ៉ា ធ្វើបានយ៉ាងល្អ ខណៈ ព្រំ សំណាង មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ

ភ្នំពេញ៖ កម្មវិធីតេជោ សន្តិភាពគុនខ្មែរ ដែលប្រព្រឹត្តិទៅកាលពីម្សិលមិញ បានធ្វើអោយពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ខណៈមានអ្នកទស្សនាតាមការឡាយជាងកន្លះលានអ្នក ដែលជាចំនួនមិនធ្លាប់មាននាកន្លងមក ។

ក្នុងការប្រកួតមួយនេះ កីឡាករកម្ពុជាទាំងអស់ទទួលលទ្ធផលយ៉ាងល្អ ពោលគឺសុទ្ធសឹងតែយកឈ្នះដៃគូទាំងអស់ ខណៈគូបើកឆាកដំបូងបានត្រឹមតែស្មើ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ការត្រលប់មកវិញរបស់អ្នកលេងពូថៅដៃ ធឿន ធារ៉ា នៅតែធ្វើបានយ៉ាងល្អ ដោយផ្ដួលគូប្រកួតមកពីរ៉ូមានី ត្រឹមទឹកទី១តែប៉ុណ្ណោះ។

ដោយឡែក ក្រឡេកទៅមើលអ្នកលេងគុនខ្មែរចាស់វស្សា ដែលប្រិយមិត្តភាគច្រើនស្គាល់ថាជាងកាត់សក់ដៃឯក ព្រំ សំណាង វិញគឺមិនទាន់ស្គាល់ថាចាញ់នៅឡើយទេ ពោលគឺបានយកឈ្នះកីឡាកររុស្សីដោយពិន្ទុ ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវ៉ាត តេជោ សន្តិភាព គុនខ្មែរ ទាំងពីរនាក់តែម្ដង ។

ជុំវិញព្រឹត្តិការណ៍មួយនេះ អ្នកស្នេហាគុនខ្មែររំពឹងថា ការប្រកួតនេះនឹងធ្វើអោយបរទេសស្គាល់កម្ពុជាកាន់តែច្បាស់ថា អ្នកណាជាម្ចាស់ក្បាច់គុនពិតប្រាកដ ស្របពេលដែលការគាំទ្ររបស់ពលរដ្ឋខ្មែរ មានការកើនឡើងច្រើនលើសលុបផងដែរ៕