• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌច្បារអំពៅបំបែកសំណុំរឿងលួចគាស់ទូមាស ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យពីរនាក់

ភ្នំពេញ៖នគរបាលខណ្ឌច្បារអំពៅបំបែកសំណុំរឿងករណី លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ នៅផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលប្រព្រឹត្តិឡើងកាលពីម៉ោង១២និង០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។

លោកគាន់ ឌីណា អធិការរងនគរបាលខណ្ឌច្បារអំពៅបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់)ឃាត់ខ្លួន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤

រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤  កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទ ស្រី អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងអល័ង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ទទួលផលចោរកម្ម)។ ដោយឡែកវត្ថុតាងដក់ហូតបានសរុបរួមមាន ៖ ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូងពណ៌សចំនួន ៥៣វង្ស ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕