• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវបង្រាបក្រុមក្មេងទំនើងរហ័សនាមNY3 ក្រោយធ្វើសកម្មភាពដេញកាប់អ្នកដំណើរតាមដងផ្លូវ

ភ្នំពេញ៖ក្រុមក្មេងទំនើងរហ័សនាម​NY3 មានគ្នាប្រមាណ៧នាក់ត្រូវនគរបាលខណ្ឌឬស្សីកែវបង្រាបបាន ក្រោយធ្វើសកម្មភាពដេញកាប់អ្នកដំណើរតាមដងផ្លូវយ៉ាងអណាធិបតេយ្យ ដែលប្រព្រឹត្តិឡើងកាលពី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង  ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង៧នាក់មានឈ្មោះ ១-ជនសង្ស័យឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ ភេទប្រុស អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ ផ្ទះលេខJ៣ ផ្លូវKJភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។២-ជនសង្ស័យឈ្មោះ សុខ លឿនឧត្ដម ភេទប្រុស អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។៣-ជនសង្ស័យឈ្មោះ រ៉េត សិរីវឌ្ឍនៈ ហៅក្រៅហុង ភេទប្រុស អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។៤-ជនសង្ស័យឈ្មោះ ម៉ើ សារីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។៥-ជនសង្ស័យឈ្មោះ សយ គីមស្រ៊ុន ភេទប្រុស អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខN០១ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។៦-ជនសង្ស័យឈ្មោះ ឃុន មេនឋានៈ ភេទប្រុស អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៥៦ខេ ផ្លូវ៤អា ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។៧-ជនសង្ស័យឈ្មោះ ចាន់ លីហេង ភេទប្រុស អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ០៧៧ ផ្លូវលេខ៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។

ដោយឡែក វត្ថុតាងដកហូតរួមមាន -កាំបិតបុ័ងតោចំនួន០១ដើម -ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GJ-8460  -ម៉ូតូ១គ្រឿងម៉ាកហុងដាscoopyពណ៌ស សា្លាកលេខភ្នំពេញ1IW-3073 -ម៉ូតូ១គ្រឿងម៉ាកscoopy ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1JQ-7363  ចំណែកស្នាកស្នាមរបួសជនរងគ្រោះ និងសម្ភារៈខូចខាត: -របួសខ្នងដេរដេរចំនួន០៣ថ្នេរ និងកែងជើងដេរចំនួន៥ថ្នេរ និងខូចខាតម៉ូតូ០១គ្រឿងផ្នែកកុងទ័រ ដាច់ផ្លាកលេខ និងបែកម៉ាស៊ីន។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្កិចំនួន០៣នាក់ជិះម៉ូតូចំនួន០៣គ្រឿង នាំគ្នាធ្វើដំណើរចេញពីក្លិបGOLDLINE នាំគ្នាធ្វើដំណើរត្រលប់មកផ្ទះតាមផ្លូវលេខ៧០ បានជួបជាមួយជនសង្ស័យមួយក្រុមមានរហ័សមានNY3 មានគ្នាចំនួនប្រហែល១០នាក់ ជិះម៉ូតូចំនួន០៥គ្រឿងឃើញជនរងគ្រោះជិះម៉ូតូ ដោយចង់កាប់កាត់សាញ ក្រុមជនសង្ស័យខាងលើបាននាំគ្នាជិះម៉ូតូដេញតាមជនរងគ្រោះ រហូតមកដល់ចំណុចកើតហេតុក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង  ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យបានធាក់ម៉ូតូជនរងគ្រោះបណ្ដាលអោយដួលម៉ូតូ និងបានប្រើកាំបិតបុ័ងតោ កាំបិតផ្គាក់ កាប់ជនរងគ្រោះបណ្ដាលអោយរងរបួសត្រូវខ្នង កែងជើងខាងស្ដាំ និងវាយកម្ទេចខូចខាតម៉ូតូ០១គ្រឿង បន្ទាប់ពីធ្វើសកម្មភាពហើយក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។

បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ សមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ និងដកហូតវត្ថុតាងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២ និង៤០នាទី នៅចំណុចតារាងបាល់ទះ ផ្លូវលំ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ យកមកអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើការចាត់ការតាមផ្លូវច្បាប់ ដោយបានសហការណ៏ដឹកនាំកំលាំងនាយរងការិយាល័យព្រហ្មទណ្ទកម្រិតស្រាលនិងអធិការរងដឹកនាំផែនផ្នែកព្រហ្មខណ្ទព្រមទាំងកងកំលាំងចំណុះការិយាល័យនិងផ្នែកជំនាញខណ្ទ ៕