• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ព្រោះតែវិបត្តិក្នុងក្រុមគ្រួសារ បុរសម្នាក់ឡើងមកលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិត តែមិនស្លាប់ព្រោះចេះហែលទឹក

ភ្នំពេញ៖​បុរសម្នាក់ព្រោះតែមានវិបត្តិក្នុងក្រុមគ្រួសារ ដោយលែងលះគ្នាជិតមួយឆ្នាំមកហើយតែដោយនឹកប្រពន្ធពេកសុំទៅជួប តែខាងស្រីប្រកែកមិនព្រមឲ្យជួប ក៏ឡើងមកលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិតខ្លួនឯងតែមិនស្លាប់​ ព្រោះចេះហែលទឹក ហេតុការណ៍ ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ខែមករា ឆ្នាំ៣០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុដោយអ្នកធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដា PCXពណ៌សពាក់ផ្លាកលេខ កណ្តាល1AD-1313 ជិះម្នាក់ឯងឡើងមកលើស្ពានជ្រោយចង្វាខណះពេលជិះមកដល់ចំណុចកើតហេតុក៏បានទុកម៉ូតូចោលនិងស្បែកជើង រួចក៏លោតចុះទៅក្នុងទន្លេតែម្តង ពេលនោះដែរដោយជនរងគ្រោះចេះហែលទឹក ស្របពេលដែលបងប្អូនប្រជានេសាទគាត់នៅក្បែរនោះប្រទះឃើញ​ក៏ចេញទូកទៅជួយសង្គ្រោះស្រង់ឡើងលើទូក រួចជួយយកមកច្រាំង ប្រគល់អោយសមត្ថកិច្ចនាំទៅធ្វើការលួងលោម ។

ក្រោយមកសមត្ថកិច្ចក៏បាននាំបុរសខាងលើទៅប៉ុស្តិ៍នគរបាលជ្រោយចង្វាដើម្បីណែនាំនិងទៅដល់បុរសខាងលើរួចទាក់ទងរកសាច់ញាតិឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ ៕