• Cambodia Peace Channel

ត្រៀមខ្លួនរួចនៅគ្នាយើង ! កម្ពុជា នឹងប្រកួតជាមួយ ប៉ាគីស្ថាន វគ្គជម្រុះបឋមនៃពានរង្វាន់ FIFA World Cup Qatar 2022​

ភ្នំពេញ៖ផ្លូវការហើយ ! ក្រុមជម្រើសជាតិ​កម្ពុជា​នឹងត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះបឋមប្រចាំទ្វីបអាសុី នៃពានរង្វាន់ជើងឯកពិភពលោក FIFA World Cup 2022។

នេះបើតាមលទ្ធផលនៃការចាប់ពូល Preliminary Joint Qualification Round1 សម្រាប់ការប្រកួត FIFA World Cup Qatar 2022។

សម្រាប់ជុំទី១ គោព្រៃកម្ពុជានឹងត្រូវបើកទ្វារ កីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ខណៈជុំទី២ ប៉ាគីស្ថាននឹងត្រូវទទួលភ្ញៀវ គោព្រៃកម្ពុជាវិញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

គួររម្លឹកផងដែរថា ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៣ នៃតារាងចំណាត់ថ្នាក់ FIFA World Rànking ខណៈប៉ាគីស្ថានកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២០០ ៕

ដោយ៖ស្រុីប ឡានី