• Cambodia Peace Channel

តើបងប្អូនចង់ឲ្យគោព្រៃកម្ពុជា ប៉ះក្រុមណា?

ម៉ាឡេស៊ី៖នៅល្ងាចថ្ងៃទី១៧ ខែកក្កដានេះ គឺជាថ្ងៃដែលក្រុមគោព្រៃកម្ពុជាចាប់គូរក្នុងវគ្គជម្រុះ FIFA World Cup 2022 នៅប្រទេសកាតា ដំណាក់កាលទី២ ប្រចាំតំបន់អាស៊ីហើយដែលមានចំនួន ៥ក្រុមក្នុងការចូលរួម។

ការចាប់គូរវគ្គជម្រុះ FIFA World Cup 2022 នេះ ធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៤ល្ងាចនេះ ម៉ោងនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា ក្រោយចាប់គូររួចរាល់ ការប្រកួតផ្លូវការ នៃវគ្គជម្រុះFIFA World Cup 2022 នៅប្រទេសកាតានេះ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ៕ ដោយ៖ស្រ៊ីប ឡានី