• Cambodia Peace Channel

មិចចឹងវិញ ! FIFA ពិន័យអតីតគ្រូបង្វឹកក្រុមបាល់ទាត់នីហ្សេរីយ៉ាមិនអោយពាក់ព័ន្ធជាមួយសកម្មភាពបាល់ទាត់អស់មួយជីវិត

នីហ្សេរីយ៉ា៖សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានជូនដំណឹងថា អតីតគ្រូបង្វឹកក្រុមបាល់ទាត់នីហ្សេរីយ៉ាលោក Samson Siasia ត្រូវបានហាម ឃាត់ពីរាល់សកម្មភាពបាល់ទាត់អស់មួយជីវិតពីបទស៊ីសំណូក។

FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្របានអោយដឹងថា អង្គជំនុំជម្រះផ្នែកវិនិច្ឆ័យ នៃគណៈកម្មាធិការសីលធម៌ឯករាជ្យបានរកឃើញថាលោក Samson Siasia ជាអតីតមន្រ្តីសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ាមានពិរុទ្ធពីបទ ទទួលសំណូកទាក់ទងនឹងឧបាយកលនៃការប្រកួតដោយរំលោភលើក្រមសីលធម៌របស់ FIFA ។

ក្នុងចំណោមសមិទ្ធិផលសំខាន់ៗរបស់លោក Samson Siasia ក្នុងនាមជាកីឡាករបាល់ទាត់គឺជ័យជំនះក្នុងកម្មវិធី Coupe de France ជាមួយ FC Nantes ក្នុងឆ្នាំ ១៩៩៤/១៩៩៥ និងជ័យជំនះក្នុងព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ ១៩៩៤ ជាមួយក្រុមនីហ្សេរីយ៉ា ។ ក្រុម លោក Siasia រៀបចំការប្រកួតចំនួន ៥១ សម្រាប់ក្រុមជម្រើសជាតិដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់។

គួរជម្រាបជូនដែរថា លោក Siasia បានដឹកនាំក្រុមជម្រើសជាតិនីហ្សេរីយ៉ាក្នុងឆ្នាំ ២០១០-២០១១ និង ២០១៦ ក្រោមការដឹកនាំរបស់គាត់ ជួយអោយនីហ្សេរីយ៉ាឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១៦ ៕