• Cambodia Peace Channel

ជក់ចិត្តទៀតហើយ ! MYTV នឹងផ្សាយផ្ទាល់វគ្គជម្រុះAFC U-19 Championship 2020 ក្នុងទឹកដីកម្ពុជា

ភ្នំពេញ៖កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ឬ AFC U-19 Championship 2020 Qualifiers (East Zone) ពូល G ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង ៦៖៣០នាទីយប់ នៅកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតនេះ ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់គ្រប់ការប្រកួតទាំងអស់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីថូ ណាថាន ប្រធានផ្នែកកីឡានៃស្ថានីយ៍ទូរទស្សន៍ CBS។

សូមជម្រាបថា គោព្រៃជំទង់កម្ពុជានឹងត្រូវជួបជាមួយក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី កម្ពុជា ព្រុយណេ និងក្រុមជម្រើសជាតិកោះម៉ារីយ៉ាណាខាងជើង នៅក្នុងពូល G៕