• Cambodia Peace Channel

បន្តិចទៀតនេះ កម្ពុជានឹងចាប់ឆ្នោតបែងចែកពូលសម្រាប់ការប្រកួត AFC U-19 CHAMPIONSHIP នៅអូហ្សេប៉េគីស្ថានជាលើកដំបូង

ភ្នំពេញ៖កម្ពុជានឹងមានការចាប់ឆ្នោតបែងចែងពូលសម្រាប់ការប្រកួត AFC U-19 CHAMPIONSHIP ២០២០ នៅអូហ្សេប៉េគីស្ថាន នៅប្រទេសម៉ាឡេស៊ី វេលាម៉ោង ៣៖៣០នាទីរសៀល ម៉ោងនៅកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា នេះ ដែលមានការផ្ទាល់ពីទូរទស្សន៍ BTV ក្នុងការចាប់ឆ្នោតបែងចែកពូលនេះផងដែរ។

១៦ក្រុមចុងក្រោយ ត្រូវបានបែងចែកជា ៤POT រួមមាន POT ទី១ មានក្រុមជម្រើសជាតិអូហ្សេប៉េគីស្ថាន ជាម្ចាស់ផ្ទះ, អារ៉ាប៊ីសាអ៊ូឌីត, សាធារណរដ្ឋកូរ៉េ, កាតា, POT ទី២ មានក្រុមជម្រើសជាតិជប៉ុន, ទិជីគីស្ថាន, អូស្ត្រាលី, ឥណ្ឌូនេស៊ី, POT ទី៣ មានក្រុមជម្រើសជាតិម៉ាឡេស៊ី, អ៊ីរ៉ាក់, វៀតណាម, កម្ពុជា, និង POT ទី៤ មានក្រុមជម្រើសជាតិសាធារណរដ្ឋឥស្លាមអ៊ីរ៉ង, យ៉េម៉ែន, បារ៉ែន, និងឡាវ។

សូមជម្រាបថា កម្ពុជាបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយសម្រាប់ការប្រកួត AFC U-19 CHAMPIONSHIP នៅអូហ្សេប៉េគីស្ថានជាប្រវត្តិសាស្ត្រនេះ ជាប់ក្រុមលេខ២ ល្អបំផុតក្នុងពូល រួមមានក្រុមជម្រើសជាតិកម្ពុជា វៀតណម យ៉េម៉ែន ឡាវ និងក្រុមជម្រើសជាតិអូហ្សេប៉េគីស្ថាន ជាម្ចាស់ផ្ទះ៕