• Cambodia Peace Channel

CPC-ស្តេចត្រីរាជញី ឈ្មោះ “នារីរ័ត្នត្បូងឃ្មុំ” ទម្ងន់១៦៣ ត្រូវបានមន្ត្រីជំនាញបំពាក់ស្លាកដើម្បីតាមដាន និងលែងចូលក្នុងទន្លេវិញ

ត្បូងឃ្មុំ៖ស្តេចត្រីរាជញី ឈ្មោះ “នារីរ័ត្នត្បូងឃ្មុំ” ទម្ងន់១៦៣ ត្រូវបានមន្ត្រីជំនាញបំពាក់ស្លាកដើម្បីតាមដាន និងលែងចូលក្នុងទន្លេវិញដែលចាប់បានដោយអ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣  ។

លោក សយ ស៑ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងមន្ត្រីខណ្ឌ បានចូលរួមជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប (IFreDI) នៃរដ្ឋបាលជលផល នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ យោធាភូមិភាគ២ ប្រជាពលរដ្ឋ និងក្រុមការងារអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានចូលរួមលែងត្រីរាជញីមួយក្បាលមានទំងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២.២៥ម៉ែត្រ ត្រីរាជញីនេះ មានឈ្មោះ “នារីរ័ត្នត្បូងឃ្មុំ” ត្រូវបានក្រុមការងារបំពាក់ស្លាកដើម្បីតាមដានចរាចរផ្លាស់ទីរបស់ត្រី ។

ទន្ទឹមនិងនេះ ជំនួសមុខឲ្យក្រុមការងារជលផល ជាបឋមខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ស៊េន យ៉ាក់កូប និងប្រជាពលរដ្ឋភូមិព្រែកតូច ដែលបានរាយការណ៍ជូនរដ្ឋបាលជលផល និងបានចូលរួមលែង អភិរក្សត្រីរាជកម្រនេះចូលទៅក្នុងទន្លេវិញ ៕