• Cambodia Peace Channel

CPC-អ្នកផលិតមាតិកាម្នាក់ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អញ្ជើញមកសាកសួរបំភ្លឺ បន្ទាប់ពីរកឃើញថា បានក្លែងបន្លំអត្ដសញ្ញាណរបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ បានអញ្ជេីញបុគ្គលម្នាក់ឈ្មោះ​ ហោ វិចិត្រ ភេទប្រុស​ មានទីលំនៅ​​ ក្នុងរាជធានីភ្នំពេញ ដេីម្បីមកសាកសួរបំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ បន្ទាប់ពីរកឃេីញថា​ បុគ្គលរូបនេះបាន​យកឈ្មោះ​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងថ្នាក់ដឹកនាំផ្សេងទៀត​ ទៅបង្កេីតជា​ក្រុម​ (Group) នៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ដោយ​គ្មាន​ការ​អនុញ្ញាត​ និងបានចែករំលែកមាតិកា ផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខជាតិ​​ និង​កិត្តិយស​ថ្នាក់​ដឹកនាំ​ដែល​អាច​ធ្វើអោយមានការ​ភាន់​ច្រឡំ​ពីសំណាក់មហាជន​​ កាលពីថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ​២០២៣។

ក្រោយពីការសួរបញ្ជាក់បុគ្គលឈ្មោះ​ ហោ វិចិត្រ បានសារភាព​ទទួលស្គាល់កំហុស​ ​​សន្យាកែខ្លួនមិនអោយកើតឡើងពេលក្រោយទៀតឡើយ និង​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស​ជា​សាធារណៈ​។

នាយកដ្ឋាន​សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំង​អស់​ត្រូវ​ពិនិត្យ​ និង​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​មុន​បង្កើត​គណនី​បណ្តាញ​សង្គម​ដែល​ប្រើប្រាស់​ឈ្មោះ​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែល​អាច​ប្រឈម​នឹង​ការ​ក្លែង​អត្តសញ្ញាណ​ ដែលជាអំពីខុសច្បាប់។