• Cambodia Peace Channel

CPC-នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនាលើអនិតិជន

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីត្រូវបានប្រើប្រាស់ហឹង្សាលើក្មួយស្រីដែលមានអាយុទើបតែ០៦ឆ្នាំ កាលពីវេលាម៉ោង ០៩ និង ៣០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០១នាក់ ១/ឈ្មោះឃុន វ៉ាន់ដា ភេទស្រី អាយុ៣៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ (ត្រូវជាអ៊ុស្រីក្មេងរងគ្រោះ) ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ននៅក្នុងនោះក៍មានក្មេងស្រីរងគ្រោះ ផងដែរ បន្ទាប់ពីហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀនប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វអោយជនសង្ស័យខឹងទ្រាំមិនបានក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈនៅមុខផ្ទះខាងក្រៅរបងផ្ទះរួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះធើ្វអោយជនសង្ស័យ ខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃជនរងគ្រោះអោយដេកផ្កាប់មុខទៅនិងដីហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះចំណែក ជនរងគ្រោះនៅតែស្រែកយំធ្វើអោយជនជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន០៣ដៃទៅលើផ្ទៃមុខ ។

ក្រោយកើតហេតុ​កម្លាំងសមត្ថច្ចកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះទៅធ្វើការអន្តរាគម ព្រមទាំងឃាត់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕